ព័ត៌មានថ្មីៗបំផុត

  • ទឹកជំនន់​សម្លាប់​មនុ​ស្សម្នាក់​និង​ប៉ះពាល់​ជីវភាព​ពលរដ្ឋ​ច្រើន​ពាន់​គ្រួសារ​
  • ទឹកជំនន់​កំពុង​បន្ត​គំរាមកំហែង​ខេត្ត​ទាំង​ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ​នៅថ្ងៃនេះ​។ ទឹកជំនន់​ក្នុង​អាង​ទន្លេមេគង្គ ដែល​បណ្តាល​មក​ពី​ភ្លៀង​ខ្លាំង​នៅ​តំបន់​មេគង្គ​ខាងលើ បានសម្លាប់​បុរស​ម្នាក់ និង​ជន់​លិច​ដំណាំ​រាប់ពាន់​ហិច​តា ព្រមទាំង​លិច​ផ្ទះសម្បែង​ប្រជាជន​ជា​ច្រើន​ពាន់​គ្រួសារ​ផង​ដែរ​។ 

    សូមអានបន្ត

  • យន្តការ​បន្ថយ​ភាព​តានតឹង​នៅ​ព្រំដែន​កម្ពុជា​-​ថៃ​ចាប់ផ្តើម​ជាថ្មី​
  • ​ក្រសួងការពារជាតិ​កម្ពុជា​បានរៀបចំ​កិច្ចប្រជុំផ្ទៃ​ក្នុង​មួយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្នុង​គោលដៅ​បង្កើត​ទំនាក់ទំនង​ល្អ​រវាង​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ និង​បង្កើន​សន្តិភាព​នៅ​តាម​ព្រំដែន​។

    សូមអានបន្ត

  • សកម្មជន​ការពារ​អ្នកក្រីក្រ​ទាមទារ​អោយ​រដ្ឋាភិបាល​បញ្ចុះតម្លៃ​ទំនិញ​
  • ​សកម្មជន​ការពារ​អ្នក​មាន​ប្រាក់​ចំណូល​តិចតួច​ទាមទារ​អោយ​រដ្ឋាភិបាល​បញ្ចុះតម្លៃ​ទំនិញ​នៅលើ​ទីផ្សារ​។ ការទាមទារ​នេះ​បាន​ធ្វើឡើង​ចំ​ពេល​ដែល​ទំនិញ​នៅលើ​ទីផ្សារ​បន្ត​ឡើងថ្លៃ​គ្មាន​ទីបញ្ចប់​។

    សូមអានបន្ត

  • ទាហាន​ថៃ​ធ្វើ​ជា​បង្ហាញ​ជំហរ​ចង់​អនុវត្ត​សាលក្រម​ឡាអេ​
  • មេប៉ូលីស​ថៃ​នៅក្នុង​ខេត្ត​ស៊ីសាកេត​បាន​និយាយ​អោយដឹងថា មន្ត្រី​ប៉ូលីស​៥​នាក់​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​តំបន់​ដែល​គ្មាន​កងទ័ព​បណ្តោះអាសន្ន​ក្បែរ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ជំនួស​ទាហាន​ថៃ តាម​បញ្ជា​សាលក្រម​តុលាការ​ឡាអេ​។

    សូមអានបន្ត

  • លោក ហ៊ុន សែន​បង្ហាញ​សេចក្តីព្រាង​អនុវត្ត​សាលក្រម​តុលាការ​ឡាអេ​
  • រដ្ឋាភិបាល​ភ្នំពេញ​បាន​តាក់តែង​សេចក្តីព្រាង​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា និង​ថៃ​ស្តីពី​ការ អនុវត្ត​សាលក្រម​តុលាការ​ឡាអេ​ដែល​កិច្ចព្រមព្រៀង​នេះ​មាន​៧​ចំនុច​ដែល ត្រូវអនុវត្ត​។ រដ្ឋាភិបាល​ភ្នំពេញ​បាន​តាក់តែង​សេចក្តីព្រាង​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា និង​ថៃ​ស្តីពី​ការ អនុវត្ត​សាលក្រម​តុលាការ​ឡាអេ​ដែល​កិច្ចព្រមព្រៀង​នេះ​មាន​៧​ចំនុច​ដែល ត្រូវអនុវត្ត​។

    សូមអានបន្ត

  • សំឡេង​យុវជន​នៅ​មាន​កម្រិត​ទាប​ក្នុងការ​ធ្វើ​សេចក្តីសម្រេច​អភិវឌ្ឍន៍​
  • កម្ម​វិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ UNDP បាន​ចេញផ្សាយ​របាយការណ៍​ស្រាវជ្រាវ​ចុងក្រោយ​មួយទៀត ស្តី​ពី​ឥរិយាបទ ចំណេះដឹង និង​សកម្មភាព​របស់​យុវជន​។

    សូមអានបន្ត

  • លោក​ហ៊ុន សែន​៖ តំបន់​ប្រាសាទ​ព្រះវិហារ​ស្ថិតនៅ​ក្នុង​ស្ថានភាព​ប្រុងប្រយ័ត្ន​
  • ​នៅពេល​ដែល​កម្ពុជា​និង​ថៃ​ត្រូវ​អនុវត្ត​ដីកា​តុលាការ​ឡាអេ​ដោយ​ត្រូវ​ដក​កងទ័ព​ចេញពី​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ កម្ពុជា​ក៏​នៅតែ​ប្រុងប្រយ័ត្ន​ជានិច្ច ជាពិសេស នៅ​ទិស​យោធភូមិ​ភាគ​៤ ដែល​មាន​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​។

    សូមអានបន្ត

  • ប្រាក់ខែ​តិច​នាំអោយ​ការងារ​អត់​ប្រសិទ្ធិភាព
  • ដោយសារ​តែ​ប្រាក់ខែ​ទាប បុគ្គលិក​កម្មករ​និង​មន្ត្រីរាជការ​នៅក្នុង​ប្រទេស​កម្ពុជា ឆ្លៀត​ធ្វើការ​ច្រើន​កន្លែង​ខុសគ្នា​ដើម្បី​រស់​។ សកម្មភាព​នេះ បាន​និង​កំពុង​កើតមាន​យ៉ាង​ច្រើន​ទាំង​នៅក្នុង​វិស័យ​រដ្ឋ​និង​វិស័យ​ឯកជន​។

    សូមអានបន្ត

  • អ្នក​ដែល​មិន​ពេញចិត្ត​នឹង​សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ឡាអេ គឺ​លោក​រ៉ុង ឈុន
  • មានប្រតិកម្ម​ពេញចិត្ត​ផង​និង​មិន​ពេញចិត្ត​ផង​ចំពោះ​សេចក្តីសម្រេច របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដែល​បាន​បញ្ជា​អោយ​កងទ័ព​កម្ពុជា និង​ថៃ​ដកចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​។

    សូមអានបន្ត

  • សៀមរាប​គឺ​ជា​ទីក្រុង​ល្អ​ប្រពៃ​ទី​៧​ក្នុង​ចំណោម​ទីក្រុង​ល្អ​ចំនួន​១០​ក្នុង​ពិភពលោក​
  • ក្នុង​ចំណោម​ទីក្រុង​ទាំង​១០​ដែល​ល្អ​ប្រពៃ​ជាងគេ​ក្នុង​ពិភពលោក ទីក្រុង​បាងកក​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​លេខ​មួយ​។ ទីក្រុង​សៀមរាប​ស្ថិតនៅ​ក្នុង​ចំណាត់ថ្នាក់​ទី​៧ និង​ទីក្រុង​ប៉ារីស​ស្ថិតនៅ​ក្នុង​ចំណាត់ថ្នាក់​ទី​១០​។

    សូមអានបន្ត

  • បទយកការណ៍ជាវីដេអូរ

  • ជំនួប​ប្រមុខ​ការទូត​កម្ពុជា​ថៃ​អាច​បន្ថយ​ភាព​តានតឹង​តាម​ព្រំដែន​
  • គ្មាន​ប្រធានបទ​ស្តី​ពី​ភាព​តានតឹង​នៅ​ព្រំដែន នៅ​ក្នុង​របៀបវារៈ​ផ្លូវការ​នៃ​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ថៃ​

  • បទយកការណ៍ជាសំឡេង

  • បទ​ចម្រៀង​បម្រើ​ការតស៊ូ​មតិ​
  •  

    ​ការតស៊ូ​មតិ​នា​ពេលកន្លងមក ត្រូវបាន​គេ​ធ្វើឡើង​តាមរយៈ​ការចុះ​តាមផ្លូវ​ធ្វើបាតុកម្ម​ស្រែក​ទាមទារ​តាមរយៈ​មីក្រូ ឬ​ការប្រើប្រាស់​អំពើហិង្សា​ជាដើម​។ ប៉ុន្តែ​សម្រាប់​ក្រុម​តន្ត្រី​យុវជន​នាំសារ​វិញ ពួកគេ​ប្រើប្រាស់​បទ​ចម្រៀង​ដើម្បី​តស៊ូ​មតិ និង​ដោះស្រាយ​បញ្ហា​៕​

     

  • ពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើន​យល់ដឹង​អំពី​ការថែរក្សា​សុខភាព​ភ្នែក​
  • ប្រជា​ពលរដ្ឋ​ខ្មែរ​ក្មេង​ចាស់​ប្រុស​ស្រី កាន់តែ​ច្រើន​បាន​យល់ដឹង អំពី​ការ​ថែរក្សា​សុខភាព​ភ្នែក​របស់​ពួកគេ​។ ជា​បច្ច័យ​ហាង​វ៉ែនតា បាន​បើកទ្វារ​ជា​បន្តបន្ទាប់​ជា​ច្រើន​នៅក្នុង​រាជធានី ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​ធំៗ​មួយចំនួន​។

  • ធនាគារ​អភិវឌ្ឍន៍អាស៊ី​មិន​គាំទ្រ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅក្នុង​អាង​ទន្លេមេគង្គ​ទេ​
  • ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​បាន​បង្កើត​កម្មវិធី​មហា​អនុ​តំបន់​ទន្លេមេគង្គ នៅ​ឆ្នាំ​១៩៩២​។ ក្នុង​រយៈពេល​ជិត​២០​កន្លង​មក​ឆ្នាំនេះ តំបន់​ទាំងមូល​ទទួលបាន​ផ្លែផ្កា​កំណើន​សេដ្ឋកិច្ច​យ៉ាងច្រើន​។

  • ប្រឡង​សញ្ញាបត្រ​ទុតិយភូមិៈ ឆែកឆេរ​តឹងតែង​តែ​នៅ​អាចអោយ​លុយ​មេ​ប្រយោគ​បាន​
  • ​ថ្ងៃនេះ​ជា​ថ្ងៃទី​២​ហើយ​ដែល​សិស្សានុសិស្ស​ថ្នាក់​ទី​១២​ត្រូវ​ប្រឡង សញ្ញាបត្រ​ទុតិយភូមិ​ដើម្បី​បញ្ចប់​ការសិក្សា​ថ្នាក់​សិក្សា​មធ្យមសិក្សា កម្រិត​២ មុននឹង​ចូល​ទៅក្នុង​ថ្នាក់​មហាវិទ្យាល័យ​។

  • ប្រាក់​ដុល្លារ​ចេញ​ពី​ហោប៉ៅ​អ្នកទេសចរ​បរទេស​កំពុងរត់​ទៅ​កាន់​ទីជនបទ​
  • កាលពី​ដំបូង​ឡើយ ភ្ញៀវទេសចរ​បរទេស​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា ប្រាថ្នា​ចង់​មើល​ប្រាង្គ​ប្រាសាទ​អង្គរ​មួយ​តែ​ប៉ុណ្ណោះ​។

  • បណ្ឌិត ចេក​សុថា ៖ "​គេ​យក​ថ្នាំ​ហ្វ័​រ​ម៉ុ​ល​សម្រាប់​ចាក់​សាកសព​មក​ដាក់​ក្នុង​មឹក បង្គា​ដើម្បី​កុំអោយ​ស្អុយ​
  • កញ្ញា​បណ្ឌិត ចេក សុថា​បាន​ធ្វើ​ការស្រាវជ្រាវ​អំពី​សុវត្ថិភាព​ចំណី​អាហារ​ដែល​ដាក់លក់​នៅតាម​ផ្សារ​ធំៗ និង​សិប្បកម្ម​នានា​តាម​ទី​រួម​ខេត្ត និង​រាជធានី​ដើម្បី​ស្វែងរក​ការប្រើប្រាស់​សារជាតិ​គីមី​នៅលើ​ចំណីអាហារ​។

  • ទិញ​ស្រោមអនាម័យ​នៅ​ជា​បញ្ហា​ខ្មាសអៀន​នៅឡើយ​
  • បើទោះបីជា​សង្គម​ចេះតែ​ទំនើប ការផ្សព្វផ្សាយ​អប់រំ​អំពី​សុខភាព​ផ្លូវភេទ​កាន់តែ​បើកចំហ និង​ទូលំទូលាយ ការលក់​ស្រោមអនាម័យ​មាន​នៅ​គ្រប់​ទី​កន្លែង​តាម​ផ្សារ​ទំនើប​ក្នុង​សីតុណ្ហភាព​ត្រជាក់​ក៏ដោយ ក៏​ការលក់ដូរ​ស្រោមអនាម័យ​នៅតាម​ថ្នល់​ក្រោម​កំដៅ​ថ្ងៃ នៅតែ​មាន​សកម្មភាព​ម​មា​ញឹក​។

  • សេដ្ឋកិច្ច​ខ្មែរ​ងើប​ឡើង​វិញ​ប៉ុន្តែ​វា​មាន​សភាព​ផុយស្រួយ​
  • បន្ទាប់ពី​ទទួលរង​វិបត្តិ​សេដ្ឋកិច្ច​សកល​ឆ្នាំ​២០០៩​រួចមក សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​បាន​ងើប​ឡើងវិញ​សម្រាប់​ឆ្នាំ​២០១០ ឆ្នាំ​២០១១​និង​ឆ្នាំ​២០១២​ខាងមុខ​។

  • យុវជន​កើត​ក្រោយ​ជំនាន់​ប៉ុលពត​ខ្លះ​មិន​ចង់អោយ​ដាក់​ទណ្ឌកម្ម​លើ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទេ​
  • យុវជន​ដែល​កើត​ក្រោយ​ជំនាន់​ប៉ុល​ពត​មួយចំនួន​បាន​បញ្ចេញ​យោបល់​ថា ពួកគេ​មិន​ចង់អោយ​តុលាការ​ដាក់ទណ្ឌកម្ម​លើ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទេ ពី​ព្រោះ​ម្យ៉ាង​រឿង​នេះ​ជា​រឿង​អតីតកាល​និង​ម្យ៉ាងទៀត​ពួកគាត់​មាន​វ័យ​ចំណាស់​អស់​ទៅហើយ  ប៉ុន្តែ​អ្នកខ្លះ​ទៀត​បាន​និយាយថា មេ​ខ្មែរក្រហម​ត្រូវតែ​ទទួលខុស​ទុក​ជា​គំរូ​។